ការប្រកួតវីដេអូក្រោមប្រធានបទ៖ «បំបែកផ្នត់គំនិតសង្គមដើម្បីសមភាពយេនឌ័រ»

ថ្ងៃផុតកំណត់ៈ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០
តំណភ្ជាប់សម្រាប់ចូលរួមប្រកួតៈ https://forms.gle/UTH5dSgMrGMEeYUP6

«សមភាពយេនឌ័រ» គឺជាភាពស្មើរគ្នារវាងស្រ្តីនិងបុរស មិនថាសិទ្ធិក្នុងការធ្វើការងារ ចូលរួមការងារសង្គម សេដ្ឋកិច្ចនិងនយោបាយ។ ប៉ុន្ដែផ្នត់គំនិតអវិជ្ជមានមួយចំនួនទៅលើស្រ្តី និងការបន្ទោសបង្អាប់ដូចជា «ស្រ្តីមិនអាចធ្វើបានដូចបុរស ស្រី វិលចង្រ្កានមិនជុំ ស្រ្តីមុជមិនជ្រៅទៅមិនឆ្ងាយ ​ស្រ្ដីរៀនបានច្រើនប៉ុណ្ណាក៏គង់ក្លាយជាប្រពន្ធគេ។ល។» ផ្នត់គំនិតទាំងនេះនៅតែបន្ដចាក់ស្រេះយ៉ាងជ្រៅ ដែលជះឥទ្ធិពលដល់ការចូលរួម ការធ្វើសេចក្តីសម្រេចចិត្ត និងការទទួលបានអត្ថប្រយោជន៏ ពីគ្រប់វិស័យ។ តួរយ៉ាង ចំនួនស្រ្តីនៅក្នុងថ្នាក់ដឹកនាំ និងថ្នាក់សម្រេចចិត្ត នៅតែមានចំនួនតិចជាងបុរស ដែលការណ៍នេះ ធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រកបដោយ ចេរីភាព នៅឃុំសង្កាត់ និងប្រទេសជាតិទាំងមូល ជាហេតុធ្វើឲ្យសមភាពយេនឌ័រមិនអាចកើតមានឡើងពេញលេញនៅក្នុងសង្គមកម្ពុជា។​ បច្ចុប្បន្ន យើងសង្កេតឃើញថា បច្ចេកវិទ្យា ជាពិសេសបណ្ដាញសង្គមដូចជា ហ្វេសប៊ុក អ៊ិនស្តាក្រាម យូធូប ដើរតួនាទីយ៉ាងសំខាន់​ ក្នុងការផ្សព្វផ្សាយពីបញ្ហាសង្គម ជាពិសេសគឺការលុបបំបាត់ផ្នត់គំនិតអវិជ្ជមានសង្គម។ យោងតាមការសិក្សាស្រាវជ្រាវ ការផ្សព្វផ្សាយតាមរយ: វីដេអូ មានប្រជាប្រិយភាពនិងប្រសិទ្ធិភាពខ្លាំងជាងគេបំផុត។ ដូចនេះ ក្នុងនាមជាប្រជាជនមួយរូប តើអ្នកមានគំនិត​ ឬយោបល់បែបណាក្នុងការបំបែកផ្នត់គំនិតទាំងអស់នេះ ដើម្បីឲ្យមានសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា តាមរយ:ការផលិតវីដេអូ?

📝ការណែនាំ និងលក្ខណ្ឌ នៃការចូលរួមប្រកួត

No photo description available.
No photo description available.

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.